យោងតាមសារព័ត៌មាន Sport Bild បានឱ្យដឹងថា នាយកផ្នែកកីឡា លោក Ole Book នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Ebnoutalib។ លើសពីនេះ David Blacha ដែលជាមនុស្សជំនិតរបស់លោក Book (ហើយបានតាមលោកពីក្លឹប Elversberg មកកាន់ Dortmund) ក៏ត្រូវបានគេរាយការណ៍ថា តែងតែនិយាយទាក់ទងជាមួយកីឡាកររូបនេះជាប្រចាំផងដែរ។

យោងតាមប្រភពដដែល ក្លឹបបានពិភាក្សារួចហើយអំពីលទ្ធភាពក្នុងការនាំយក Ebnoutalib មកចូលរួមក្រុម ប៉ុន្តែរហូតមកទល់ពេលនេះ នៅមិនទាន់មានអ្វីជាក់លាក់នៅឡើយទេ។

ក្លឹប BVB នៅតែបន្តតាមដានកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ ប្រសិនបើគេនៅតែបន្តអភិវឌ្ឍសមត្ថភាព និងរកគ្រាប់បាល់បានជាប្រចាំជាមួយក្លឹប Eintracht Frankfurt នោះក្លឹប BVB មើលឃើញថា គេអាចក្លាយជាខ្សែប្រយុទ្ធដ៏មានសក្តានុពលសម្រាប់ក្លឹបនៅថ្ងៃអនាគត៕