យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា JJ Gabriel ដែលជាកីឡាករវ័យក្មេងដ៏មានសក្តានុពលរបស់ក្លឹប Manchester United បានបដិសេធសំណើដែលត្រូវបានកែលម្អប្រសើរជាងមុនពីក្លឹប Paris Saint-Germain។

ហេតុការណ៍នេះធ្វើឱ្យក្លឹប Real Madrid ក្លាយជាបេក្ខភាពដែលមានឱកាសខ្ពស់បំផុតក្នុងការចុះកិច្ចសន្យាជាមួយរូបគេ។ កីឡាករវ័យ ១៦ ឆ្នាំរូបនេះ ដែលលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ និងត្រូវបានគេវាយតម្លៃខ្ពស់នោះ បានសម្រេចចិត្តចាកចេញពី Old Trafford បន្ទាប់ពីមានការខកចិត្តចំពោះការខ្វះឱកាសក្នុងការបង្ហាញខ្លួនក្នុងក្រុមឈុតធំ ក្រោមការដឹកនាំរបស់លោក Michael Carrick។

គួរបញ្ជាក់ឡើងវិញផងដែរ Gabriel បានដាក់សំណើជាផ្លូវការដើម្បីចាកចេញពី Old Trafford កាលពីខែកញ្ញា។ យោងតាមសេចក្តីរាយការណ៍ Madrid ត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយទឹកប្រាក់ជាង ១០ លានអឺរ៉ូ សម្រាប់កិច្ចសន្យារយៈពេល ៣ ឆ្នាំ។ តួលេខដ៏ច្រើននេះ គឺជាកញ្ចប់ថវិកាសរុបដែលបានស្នើឡើងសម្រាប់កីឡាកររូបនេះ មិនមែនជាថ្លៃផ្ទេរដែលត្រូវបង់ទៅឱ្យក្លឹប Manchester United នោះទេ៕