សារព័ត៌មាន Tuttosport បានរាយការណ៍ថា ថ្នាក់ដឹកនាំរបស់ Juventus បានបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ ដែលកិច្ចសន្យារបស់គាត់ជាមួយក្លឹប Manchester United នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៧។ ក្រុម Manchester United មានសិទ្ធិពន្យារកិច្ចសន្យានេះបានមួយរដូវកាលទៀត ហើយភាគីទាំងពីរក៏ធ្លាប់បានពិភាក្សាគ្នាអំពីការបន្តកិច្ចសន្យាដែរ ប៉ុន្តែ Bruno Fernandes បានស្នើឱ្យផ្អាកការពិភាក្សានេះសិន។
Bruno Fernandes បាននិយាយថា៖ «នេះមិនមែនជាពេលវេលាដ៏សមស្របនោះទេ។ សម្រាប់ពេលនេះ សូមយើងផ្តោតអារម្មណ៍ទៅលើការឈ្នះការប្រកួតនានាជាមុនសិន។ បន្ទាប់មក យើងអាចត្រឡប់មកពិភាក្សាគ្នាអំពីកិច្ចសន្យារបស់ខ្ញុំម្តងទៀត ព្រោះវាមិនមែនជារឿងសំខាន់អ្វីទេនៅពេលនេះ»។
ប្រសិនបើគាត់ក្លាយជាកីឡាករគ្មានកិច្ចសន្យា (free agent) នៅចុងបញ្ចប់នៃរដូវកាលនេះ ក្រុម AC Milan ក៏ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ផងដែរ។ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ លោក Ruben Amorim ស្ថិតនៅក្រោមការតំណាងរបស់ភ្នាក់ងារតែមួយជាមួយ Bruno Fernandes ដែលរូបគេផ្ទាល់ហាក់បើកចិត្តទទួលយកឱកាសត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ (ជាកន្លែងដែលគេធ្លាប់លេងឱ្យក្លឹប Novara, Udinese និង Sampdoria រួចមកហើយ)៕
