ក្រុម Paris Saint-Germain នៅតែបន្តភាពខ្លាំងរបស់ខ្លួន។ ក្រុមជើងឯកបារាំងមួយនេះ បានបន្តកំណត់ត្រាឈ្នះទាំង ៧ ប្រកួតក្នុងលីគសម្រាប់រដូវកាល ២០២៦-២៧ នេះ ដោយបានយកឈ្នះលើក្រុម Troyes ក្នុងលទ្ធផល ១-០ ក្នុងសប្តាហ៍ទី ១០ នៃការប្រកួត។ កីឡាករ Illia Zabarnyi បានក្លាយជាអ្នកសម្រេចជោគវាសនាសម្រាប់ក្រុមរបស់លោក Luis Enrique ដោយស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគ្រាប់គត់នៅក្នុងការប្រកួតនេះ នៅនាទីទី ៣៩។

សម្រាប់លោក Enrique ជ័យជម្នះនេះបាននាំមកនូវអារម្មណ៍រំលឹកដល់អតីតកាល។ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានដឹកនាំឈ្នះជាប់ៗគ្នាដ៏ល្អបំផុតក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ គឺការឈ្នះ ១១ ប្រកួតជាប់គ្នា ដែលជាចំនួនដែលគាត់ធ្លាប់ធ្វើបានកាលពីដឹកនាំក្រុម Barcelona ចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០១៥ នេះបើយោងតាមទិន្នន័យពី Opta។

គិតមកទល់ពេលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ ក្រុម PSG រកបានគ្រាប់បាល់សរុបចំនួន ២៦៩ គ្រាប់នៅក្នុងលីគ ដែលជាចំនួនស្មើគ្នាទាំងស្រុងទៅនឹងចំនួនគ្រាប់បាល់ដែលក្រុម PSG រកបានក្នុងសម័យកាលដែលក្លឹបស្ថិតក្រោមម្ចាស់កម្មសិទ្ធិជនជាតិកាតា (Qatari ownership era) ក្នុងអំឡុងពេលដែលលោក Blanc ដឹកនាំ៕