លោក Frank Lampard គ្រូបង្វឹកក្រុម Coventry City បានរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងក្របខ័ណ្ឌ Premier League និងច្បាប់ពាក់ព័ន្ធនឹងការទាញសក់ បន្ទាប់ពីមានការសម្រេចចិត្តចំនួន ៣ លើកដែលមិនផ្តល់ផលល្អដល់ក្រុមរបស់លោក ក្នុងជំនួបដែលចាញ់ក្រុម Everton ក្នុងលទ្ធផល ៣-១ នៅថ្ងៃសៅរ៍នេះ។
អតីតគ្រូបង្វឹកក្រុម Everton រូបនេះបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីខ្សែការពារ James Tarkowski មិនត្រូវបានពិន័យបាល់ប៉េណាល់ទី ទោះបីជាបានទាញសក់របស់កីឡាករ Caleb Yirenkyi ក៏ដោយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុម Coventry City កំពុងឈរនៅលេខរៀងទី ១៦ ក្នុងតារាងលីគកំពូលអង់គ្លេស៕
