ខ្សែប្រយុទ្ធរបស់ក្រុម Everton គឺ Thierno Barry បានបង្ហើបថា ការសិក្សាលើវីដេអូនៃការលេងរបស់ Erling Haaland ដែលជាកីឡាករសំខាន់របស់ក្រុម Manchester City បានក្លាយជាកម្លាំងជំរុញចិត្តឱ្យរូបគេចាប់ផ្តើមរដូវកាលនេះបានយ៉ាងល្អប្រសើរ។

នៅក្នុងការប្រកួតនៅថ្ងៃសៅរ៍នេះ ដែលក្រុម Everton បានយកឈ្នះលើក្រុម Coventry City ក្នុងលទ្ធផល ៣-១ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ២ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមួយគ្រាប់ទៀតនៅចុងម៉ោង ដែលធ្វើឱ្យការវិលត្រឡប់មកកាន់តំបន់ Merseyside របស់អតីតអ្នកចាត់ការក្រុម Everton លោក Frank Lampard ត្រូវជួបនឹងលទ្ធផលដ៏ខកចិត្ត។

ជ័យជម្នះដោយការវាយបកយកឈ្នះលើក្រុម Coventry City នេះ បានជួយឱ្យក្រុមរបស់លោក Moyes ឡើងទៅឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងតារាង Premier League មុនពេលឈានចូលដល់ការសម្រាកសម្រាប់ការប្រកួតអន្តរជាតិក្នុងខែវិច្ឆិកានេះ៕