ក្លឹប Real Madrid កំពុងស្វែងរកការពង្រឹងកម្លាំងនៅក្នុងតំបន់បម្រើកណ្តាលរបស់ខ្លួន ដោយបានងាកមកចាប់អារម្មណ៍លើ Felix Nmecha ដែលជាតារាឆ្នើមរបស់ក្លឹប Borussia Dortmund ម្តងទៀត។ យោងតាមសារព័ត៌មាន Sport បានឱ្យដឹងថា Felix Nmecha វ័យ ២៦ ឆ្នាំ មានគុណសម្បត្តិជាច្រើនដែលលោក Jose Mourinho ចង់បានសម្រាប់ក្រុមរបស់គាត់ រួមមាន៖ កម្លាំងរាងកាយរឹងមាំ សមត្ថភាពក្នុងការរត់គ្របដណ្តប់ពេញទីលាន ការដណ្តើមយកបាល់បានល្អ និងទេពកោសល្យពិសេសក្នុងការនាំបាល់វាយលុកទម្លុះខ្សែការពារគូប្រកួត។
សារព័ត៌មាន Fussball News បានរាយការណ៍ថា Real Madrid បានចាប់អារម្មណ៍លើកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះឡើងវិញ ដែលអាចបើកផ្លូវសម្រាប់ការផ្ទេរនៅរដូវក្តៅខាងមុខ។ នេះមិនមែនជាលើកទីមួយទេដែលឈ្មោះរបស់ Nmecha ត្រូវបានលើកឡើងនៅក្នុងផែនការរបស់ក្លឹប។ កាលពីខែមិថុនាឆ្នាំមុន Sky Sport បានបញ្ជាក់ថា លោក Mourinho ពិតជាចាប់អារម្មណ៍លើរូបគេខ្លាំងណាស់ ហើយថែមទាំងបានសាកសួរអំពីស្ថានភាពរបស់គេទៀតផង។
ពេលនេះ ឈ្មោះរបស់គេបានត្រឡប់មកស្ថិតក្នុងបញ្ជីគោលដៅរបស់ Real Madrid វិញហើយ បន្ទាប់ពីគេបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះនៅដើមរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះជឿជាក់ថា Nmecha អាចជាកត្តាសំខាន់ដែលនឹងជួយឱ្យគម្រោងរបស់គាត់ទទួលបានជោគជ័យ៕
