Real Madrid ទទួលបានស្ថិតិគួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ ក្រោយពីបានយកឈ្នះក្រុមភ្ញៀវ Celta Vigo ក្នុងលទ្ធផល 2-1 នៅកីឡដ្ឋាន Santiago Bernabéu កាលពីថ្ងៃសៅរ៍ក្នុងការប្រកួតសប្តាហ៍ទី 13 នៃក្របខ័ណ្ឌ La Liga ។
Carlos Espí បានចេញពីកៅអីបម្រុងដើម្បីជួយរកជ័យជំនះឱ្យក្រុម Real Madrid នៅនាទីទី 85 ត្រឹមតែប្រាំមួយនាទីបន្ទាប់ពីការបង្ហាញខ្លួនរបស់គាត់។
នេះមានន័យថា គេរកបាន ៤ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ៦៣ នាទីប៉ុណ្ណោះ នៃការប្រកួតផ្លូវការឱ្យក្រុម Real Madrid។ វាគឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ដែលបានបង្ហាញស្នាដៃយ៉ាងលេចធ្លោ ទោះបីជាមានឱកាសលេងក្នុងរយៈពេលខ្លីក៏ដោយ។ ជ័យជម្នះនេះគឺជាជ័យជម្នះលើកទី៩ជាប់ៗគ្នាសម្រាប់ក្រុម Real Madrid នៅក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់៕
