តារាឆ្នើមជនជាតិអាហ្សង់ទីន Lionel Messi ដែលជាប្រធានក្រុម Inter Miami បានទទួលពានរង្វាន់ស្បែកជើងមាស (Golden Boot) នៃក្របខ័ណ្ឌ Major League Soccer (MLS) ដែលឧបត្ថម្ភដោយក្រុមហ៊ុន Audi សម្រាប់រដូវកាលឆ្នាំ ២០២៦។
Messi បានទទួលពានរង្វាន់នេះនៅក្នុងពិធីមួយមុនការប្រកួតរវាងក្រុម Inter Miami និងក្រុម Columbus Crew កាលពីល្ងាចថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដែលជាការប្រកួតបើកឆាកជុំទីមួយនៃវគ្គ Playoff នៃពានរង្វាន់ MLS Cup។
លោក Jorge Mas សហម្ចាស់ក្លឹប Inter Miami ជាអ្នកប្រគល់ពានរង្វាន់នេះជូន ដើម្បីទទួលស្គាល់សមិទ្ធផលដ៏ប្រវត្តិសាស្ត្រមួយ។ Messi គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌនេះ ដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុត (Top Scorer) ក្នុងរយៈពេលពីររដូវកាលជាប់ៗគ្នា៕
