យោងតាមសារព័ត៌មាន Bild បានឲ្យដឹងថាក្រុម Leipzig នឹងលក់ Gruda លុះត្រាតែមាន “ការផ្តល់ជូនដ៏ច្រើន” ចូលមក។ របាយការណ៍នេះបាននិយាយថា ក្លឹបដែលចាប់អារម្មណ៍នឹងត្រូវខិតជិតដល់កម្រិត 100 លានអឺរ៉ូ ដើម្បីធ្វើឱ្យ RB ពិចារណាលើកិច្ចព្រមព្រៀងមួយ។
នោះនឹងធ្វើឱ្យការចុះហត្ថលេខាជាមួយ Gruda នៅរដូវក្តៅក្រោយមានការលំបាកសូម្បីតែសម្រាប់ Bayern Munich ក៏ដោយ។ យោងតាមរបាយការណ៍នោះ ក្រុម Bayern កំពុងតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍរបស់ Gruda និងឱ្យតម្លៃដល់ភាពបត់បែនរបស់គាត់ក្នុងការវាយប្រហារ។ កីឡាករអន្តរជាតិអាល្លឺម៉ង់ដែលទើបចូលលេងថ្មីអាចលេងនៅស្លាបប្រយុទ្ធ ឬជាលេខ 10៕
