Jude Bellingham បានបង្ហាញពីចរិតក្តៅគគុករបស់គាត់ក្នុងអំឡុងពេលការប្រកួតរវាង Real Madrid និង Valencia នៅកីឡដ្ឋាន Mestalla។ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះបានប៉ះទង្គិចពាក្យសម្តីជាមួយកីឡាករម្ចាស់ផ្ទះពីររូបគឺ Pablo Maffeo និង Pepelu បន្ទាប់ពីពួកគេបាននិយាយឌឺដងដាក់គាត់ពាក់ព័ន្ធនឹងពានរង្វាន់ Ballon d’Or។
កាសែត Marca បានពន្យល់ថា៖ «Jude Bellingham គឺជាកីឡាករបាល់ទាត់ដែលមានចរិតក្តៅគគុក ហើយមិនស្ទាក់ស្ទើរក្នុងការតតាំងនៅពេលមានជម្លោះកើតឡើងនៅលើទីលាននោះទេ។ នៅក្នុងការប្រកួតនៅ Mestalla ដែលជាធម្មតាពោរពេញទៅដោយភាពតានតឹង កីឡាករអង់គ្លេសរូបនេះគឺជាតួអង្គដ៏លេចធ្លោម្នាក់ ហើយគាត់បានបង្ហាញពីភាពរឹងមាំនៃចរិតលក្ខណៈដែលចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការញុះញង់ផ្សេងៗដែលគាត់បានជួបប្រទះក្នុងអំឡុងពេលប្រកួត»។
កាសែតដដែលបានបន្តថា៖ នៅក្នុងហេតុការណ៍មួយ ដែលត្រូវបានថតជាប់ដោយកាមេរ៉ារបស់កម្មវិធី ‘El Día Después’ លើកញ្ចក់ទូរទស្សន៍ Movistar, Bellingham បានឆ្លើយតបទៅកាន់ Maffeo និង Pepelu ចំពោះអ្វីដែលអាចចាត់ទុកថាជាការលេងសើចក្នុងន័យមិនល្អពាក់ព័ន្ធនឹងពានរង្វាន់ Ballon d’Or ដោយគាត់បាននិយាយទៅកាន់ពួកគេថា៖ «Ballon d’Or ហ្អី? ខ្ញុំមិនខ្វល់ពី Ballon d’Or ទេ តើពួកឯងជាអ្នកផ្តល់ពានហ្នឹងឬ?»៕
