យោងតាម ​​TEAMtalk មន្ត្រីទទួលបន្ទុកការជ្រើសរើសកីឡាកររបស់ក្លឹប United បានទៅកាន់តំបន់ Bavaria ដើម្បីវាយតម្លៃលើកីឡាករ Bellingham, Guirassy, ​​Nmecha និង Svensson មុនពេលបើកទីផ្សារដោះដូរកីឡាករក្នុងរដូវរងា។ ខណៈដែលកីឡាករ ៣ នាក់ដំបូងគឺជាគោលដៅរយៈពេលវែងដែលក្លឹបបានតាមដានពេញមួយរដូវកាលនេះ កីឡាករលេងនៅតំបន់ការពារស្លាបឆ្វេង (Svensson) ទើបតែត្រូវបានបញ្ចូលទៅក្នុងបញ្ជីសម្រាំងថ្មីៗនេះប៉ុណ្ណោះ។ ក្រុមកីឡាករដែលត្រូវបានតាមដានទាំងនេះ បានជួយឱ្យក្លឹប Dortmund ទទួលបានលទ្ធផលស្មើ ២-២ យ៉ាងសំខាន់ ដែលធ្វើឱ្យពួកគេមានពិន្ទុស្មើគ្នាជាមួយក្លឹប Bayern ក្នុងការប្រជែងដណ្តើមពានរង្វាន់។

ក្លឹបយក្សនៃក្របខ័ណ្ឌ Premier League មួយនេះ បានតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករទាំងនោះនៅឯកីឡដ្ឋាន Allianz Arena ខណៈដែលពួកគេកំពុងវាយតម្លៃលើគោលដៅដែលអាចនឹងនាំយកមកចូលរួមក្រុម សម្រាប់ផែនការឆ្ពោះទៅឆ្នាំ ២០២៧។

ពេលនេះក្លឹប United ត្រូវសម្រេចចិត្តថាតើត្រូវស្វែងរកគោលដៅខ្សែការពារឆ្វេងផ្សេងទៀតក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងា ឬរង់ចាំរហូតដល់ចប់រដូវកាល ដើម្បីទាក់ទងយក Svensson។ ស្ថានការណ៍កាន់តែស្មុគស្មាញថែមទៀត ដោយសារមានព័ត៌មានថា ក្លឹបធំៗស្ទើរតែទាំងអស់នៅអឺរ៉ុបបានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមទស្សនាការប្រកួតកាលពីថ្ងៃអាទិត្យ នៅទីក្រុង Munich។ គូប្រជែងក្នុងលីគដូចជា Arsenal, Manchester City, Liverpool, Chelsea និង Tottenham Hotspur សុទ្ធតែបានបញ្ជូនអ្នកតាមដានកីឡាករ (scouts) ទៅទីនោះ ដែលនេះបញ្ជាក់ថា នឹងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងការដណ្តើមយកកីឡាករដ៏មានតម្លៃរបស់ Dortmund រូបនេះ៕